ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនធ្វើជាប្រធានតាមវេននៃអង្គការសហប្រតិបត្តិការសៀងហៃ ក្រសួងការបរទេសចិនឧទ្ទេសនាមអំពីចំណុចសំខាន់ក្នុងការងារ
2024-09-09 16:57:59cri
Share with:

ថ្ងៃទី៩ខែកញ្ញា ក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីឧទ្ទេសនាមអំពីស្ថានភាពពាក់ព័ន្ធនៃការងាររបស់ភាគីចិនដែលធ្វើជាប្រទេសប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃ ។ លោក Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល Astana នៃអង្គការសហប្រតិបត្តិការសៀងហៃកាលពីខែកក្កដាឆ្នាំនេះ ភាគីចិនក៏ចាប់ផ្តើមធ្វើជាប្រទេសប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃ ហើយនឹងរៀបចំធ្វើកិច្ចប្រជុំលើកទី២៥នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅប្រទេសចិននៅឆ្នាំ២០២៥ផងដែរ។ ភាគីចិននឹងចាត់ទុកការធ្វើជាម្ចាស់ផ្ទះនៃអង្គការសហប្រតិបត្តិការសៀងហៃជាឱកាស រួមជាមួយរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ចងចាំបំណងដើមនិងបេសកកម្ម ប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា អនុវត្តជាក់ស្តែងឱ្យបានល្អនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីរួមចំណែកយ៉ាងសកម្មដល់សន្តិភាពជានិរន្តរភាពនិងវិបុលភាពរួមនៃពិភពលោក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស