ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី ២៤ ដោយបានលើកឡើងថា នឹងជំរុញការបើកទូលាយចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ដើម្បីបង្កើតបរិយាកាសប្រកបអាជីវកម្មកាន់តែល្អសម្រាប់ការវិនិយោគរបស់ពាណិជ្ជករបរទេស
2024-09-09 16:19:07cri
Share with:

    ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី ២៤ បានប្រារព្ធធ្វើនៅថ្ងៃទី ៨ ខែកញ្ញានៅក្រុង Xiamen ខេត្ត Fujian ប្រទេសចិន លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុងពិធីបើកលើកនេះព្រមទាំងថ្លែងសុន្ទរកថា ។

    លោក He Lifeng បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រសំខាន់ៗចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិនបាននិងកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី អនុវត្តយ៉ាងស៊ីជម្រៅនូវការជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមរយៈការឆ្នៃប្រឌិតថ្មី គាំទ្រការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយនិងជំរុញការបើកទូលាយចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ដើម្បីផ្តល់លំហទីផ្សារកាន់តែធំទូលាយដល់សហគ្រាសទុនបរទេសនិងបង្កើតបរិយាកាសប្រកបអាជីវកម្មកាន់តែល្អប្រសើរសម្រាប់ការវិនិយោគរបស់ពាណិជ្ជករបរទេស ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស