ថ្ងៃទី៩ខែកញ្ញា គណៈកម្មការការងារប្រព័ន្ធច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ។ លោក Wang Xiang អ្នកនាំពាក្យនៃគណៈកម្មការនេះបានថ្លែងថា កិច្ចប្រជុំលើកទី២៩របស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសនីតិកាលទី១៤បានសម្រេចថា កិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងបើកធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែកញ្ញាខាងមុខនេះ ។
កិច្ចប្រជុំរបស់ប្រធានគណៈកម្មាធិការបានស្នើថា កិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នឹងពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មច្បាប់អប់រំការពារជាតិ សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មច្បាប់ស្ថិតិ សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មច្បាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លង សេចក្តីព្រាងច្បាប់នៃច្បាប់ថាមពលនិងសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ ។ ពិនិត្យពិភាក្សាពីសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការផ្តល់គ្រឿងឥស្សរិយយសជាតិនិងគោរមងារកិត្តិយសថ្នាក់ជាតិក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ៕