ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៤ កិច្ចប្រជុំនៃ “ក្រុមការងារប្រតិបត្តិការអាកាសធាតុនៅទស្សវត្សរ៍ឆ្នាំ២០នៃសតវត្សរ៍ទី២១”រវាងចិននិងអាមេរិកបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Liu Zhenmin បេសកជនពិសេសទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុរបស់ចិននិងលោក John Podesta ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកគោលនយោបាយខាងអាកាសធាតុអន្តរជាតិបានធ្វើជាសហអធិបតីនៃកិច្ចប្រជុំនេះ ។ ភាគីទាំងពីរបន្តពិភាក្សាអំពីការដោះស្រាយវិបត្តិអាកាសធាតុ ដែលបូករួមទាំងការអនុវត្តការរួមចំណែកជាតិដោយម្ចាស់ការរៀងៗខ្លួននៅឆ្នាំ២០៣០និងត្រៀមលក្ខណៈសម្រាប់ការរួមចំណែកជាតិដោយម្ចាស់ការរៀងៗខ្លួននៅឆ្នាំ២០៣៥ ។
ភាគីទាំងពីរបានរំលឹកឡើងវិញថា ក្នុងអំឡុងពេលរៀបចំធ្វើមហាសន្និបាតភាគីហត្ថលេខីលើកទី២៩នៃ《អនុញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ》 នឹងរួមជាមួយប្រទេសអាហ្សែបេហ្សានដែលជាប្រទេសម្ចាស់ផ្ទះនៃមហាសន្និបាតលើកនេះរៀបចំធ្វើកិច្ចប្រជុំកំពូលអំពីឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់ដែលមិនមែនឧស្ម័នកាបូនិច ៕