ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖អ្វីដែលហៅថា ការកាត់ក្តីនៃរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង គឺខុសច្បាប់និងគ្មានសុពលភាព
2024-09-09 17:35:39cri
Share with:

    នៅថ្ងៃទី ៩ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីដំណោះស្រាយជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ។

    លោក Mao Ning បានថ្លែងថា ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយវិវាទនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធីជាមួយសាមីភាគីដោយផ្ទាល់តាមរយៈការចរចានិងពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋាននៃការគោរពប្រវត្តិសាស្រ្តនិងការពិតជាក់ស្តែងនិងយោងតាមច្បាប់អន្តរជាតិ ។ ទាក់ទិននឹងអ្វីដែលហៅថា រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ភាគីចិនបានបង្ហាញពីគោលជំហររបស់ខ្លួនជាច្រើនលើកហើយថា ការកាត់ក្តីពាក់ព័ន្ធ គឺខុសច្បាប់និងគ្មានសុពលភាព ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស