ថ្ងៃទី៧ខែកញ្ញាតាមម៉ោងក្នុងតំបន់ កិច្ចសន្ទនានិងផ្លាស់ប្តូរប្រជាជននិងប្រជាជននិងសេដ្ឋកិច្ចចិន-កម្ពុជាបានបើកធ្វើនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ក្រោមប្រធានបទ“ការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី”។លោកDu Zhanyuan ប្រធានទីភ្នាក់ងារបោះពុម្ភផ្សាយភាសារបរទេសចិន លោកChen Congអគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជានិងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួម ហើយលោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានថ្លែងសុន្ទរកថាតាមខ្សែវីឌីអូ។
លោកDu Zhanyuanបានថ្លែងថា ការរៀបចំកិច្ចសន្ទនានិងផ្លាស់ប្តូរប្រជាជននិងប្រជាជននិងសេដ្ឋកិច្ចកម្ពុជា-ចិន មានសារសំខាន់ណាស់សម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យ។ទីភ្នាក់ងារបោះពុម្ភផ្សាយភាសារបរទេសចិននឹងបន្តពង្រីកលក្ខណៈពិសេសនិងដើរតួនាទីជាអង្គភាពផ្សព្វផ្សាយអន្តរជាតិដ៏ចម្រុះ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងវិស័យដូចជាការបកប្រែនិងបោះពុម្ពផ្សាយ កិច្ចសន្ទនារវាងធនាគារគំនិត កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តដល់ការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី។
លោកនេត្រ ភក្ត្រាបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូថា លោករំពឹងថាភាគីទាំងពីរនឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងវប្បធម៌ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយនិងទេសចរណ៍ជាដើម៕