ពេលថ្មីៗនេះ លោកXiJinpingប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើអនុក្រឹត្យដាក់ចេញ«លក្ខន្តិកៈកងទ័ពស្តីពីការអភិរក្សបរិស្ថានអេកូឡូស៊ី»ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤ខាងមុខតទៅ។
លក្ខន្តិកៈនេះប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកXiJinpingជាសេចក្តីណែនាំ អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លារបស់លោកXiJinping អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXiJinping ធ្វើឱ្យប្រព័ន្ធការងារមានសុក្រឹតភាព ធ្វើឱ្យយន្តការដំណើរការមានបទដ្ឋាន ក៏ដូចជាខិតខំប្រឹងប្រែងបង្កើតជំរុំយោធាបៃតង៕