ថ្ងៃទី៨ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោកAlparslan Bayraktarរដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានធម្មជាតិតួកគីបានប្រកាសថា រ៉េអាក់ទ័រដំបូងនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរAkkuyuរបស់ប្រទេសតួកគីនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។
លោកBayraktarបានថ្លែងនៅពេលចុះពិនិត្យការដ្ឋានសាងសង់ថា រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរAkkuyu គឺជានិមិត្តសញ្ញាសំខាន់មួយនៃអនាគតថាមពលរបស់ប្រទេសតួកគី នៅពេលដែលដាក់ឱ្យដំណើរការដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៨ បរិមាណផលិតអគ្គិសនីប្រចាំឆ្នាំរបស់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនឹងឈានដល់៣៥ប៊ីលានគីឡូវ៉ាត់ម៉ោង ដែលនឹងអាចបំពេញតម្រូវការប្រើប្រាស់អគ្គិសនី១០ភាគរយនៅប្រទេសទួរគី។ លោកBayraktarបានថ្លែងថា "ចាប់ពីឆ្នាំក្រោយមក យើងនឹងចាប់ដំណើរការរ៉េអាក់ទ័រដំបូង"។ លោកបានថ្លែងបន្ថែមថា តាមការប៉ានប្រមាណ នឹងកាត់បន្ថយបរិមាណបញ្ចេញកាបូនរបស់ប្រទេសតួកគីចំនួន៣០លានតោនក្នុងមួយឆ្នាំ៕