ថ្ងៃទី ៨ ខែកញ្ញា វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យានៃប្រទេសចិនបានប្រកាស «របាយការណ៍ស្តីពីការវាយតម្លៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាក្នុងតំបន់ចិនឆ្នាំ២០២៤ »លើវេទិកាច្នៃប្រឌិតថ្មីPu Jiang ឆ្នាំ២០២៤ ។ របាយការណ៍នេះបានបង្ហាញថា កម្រិតច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាក្នុងតំបន់ចិនត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ប្រព័ន្ធច្នៃប្រឌិតថ្មីក្នុងតំបន់ប្រកបដោយច្រើនស្រទាប់និងមានលក្ខណៈពិសេសរៀងៗខ្លួនកាន់តែមានសុក្រឹតភាព ដែលបានផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាសម្រាប់ធ្វើការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ និងកិច្ចកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា ។
របាយការណ៍នេះបានបង្ហាញទៀតថា ឆ្នាំ២០២៤ សន្ទស្សន៍ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាចម្រុះរបស់ប្រទេសចិន គឺ៧៨,៤៣ពិន្ទុ បានកើនឡើង១,៣០ពិន្ទុបើប្រៀបធៀបនឹងឆ្នាំ២០២៣ សន្ទស្សន៍អំពីការបណ្តាក់ទុនក្នុងសកម្មភាពបច្ចេកវិទ្យានិងសន្ទស្សន៍ប្រសិទ្ធផលក៏បានលើកកម្ពស់យ៉ាងលេចធ្លោ បច្ចេកវិទ្យាបានជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរីកចម្រើនជាបន្តបន្ទាប់ ។
ដោយឡែក កម្រិតចម្រុះនៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្តក្វាងតុង ខេត្តJiangShu ក្រុងTianJin និងខេត្តZheJiang បានឈានមុខនៅទូទាំងប្រទេសចិន ៕