ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសវ៉េណេស៊ុយអេឡាលុបចោលសិទ្ធិតំណាងរបស់ប្រេហ្ស៊ីលដែលជាស្ថានទូតអាហ្សង់ទីនប្រចាំនៅប្រទេសវេណេស៊ុយអេឡា
2024-09-08 15:15:11cri
Share with:

      ក្រសួងការបរទេសវេណេស៊ុយអេឡាបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៧ខែកញ្ញាថា រដ្ឋាភិបាលវេណេស៊ុយអេឡាបានលុបចោលសិទ្ធិតំណាងរបស់ប្រេហ្ស៊ីលដែលជាស្ថានទូតអាហ្សង់ទីនប្រចាំនៅវេណេស៊ុយអេឡា។

       សេចក្តីប្រកាសបានបង្ហាញថា វេណេស៊ុយអេឡាចាំបាច់ត្រូវតែធ្វើសេចក្តីសម្រេចចិត្តនេះគឺដោយសារមាននភ័ស្តុតាងបញ្ជាក់ថា ស្ថានទូតនេះបាននឹងកំពុងត្រូវសមាជិកបក្សប្រឆាំងវេណេស៊ុយអេឡាដែលទទួលសិទ្ធិជ្រកកោនយកទៅប្រើប្រាស់ដើម្បីគ្រោងផែនការធ្វើឃាតកម្ម និងសកម្មភាពភេរវកម្មផ្សេងទៀតដែលដៅចំពោះលោក Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡា និងលោកស្រី Rodriguez អនុប្រធានាធិបតីវេណេស៊ុយអេឡា។

សូមបញ្ជាក់ថា ចាប់តាំងពីចុងខែមីនា ឆ្នាំនេះកន្លងមក មានសមាជិកបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡាសរុបចំនួន៦នាក់ទទួលសិទ្ធិជ្រកកោននៅស្ថានទូតអាហ្សង់ទីនប្រចាំនៅប្រទេសវេណេស៊ុយអេឡា។ ស្ថាប័នអយ្យការវេណេស៊ុយអេឡាបានចោទប្រកាន់ថាសមាជិកបក្សប្រឆាំងទាំងអស់នេះជាប់សង្ស័យពីបទក្បត់ជាតិជាដើម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស