អ្នកសារព័ត៌មានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី៧ខែកញ្ញាបានឱ្យដឹងថា លោក Wang Shouwen តំណាងនៃការចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្មចិនជាមួយលោកស្រី Marisa Lago អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្តីលើកទី២នៃក្រុមការងារពាណិជ្ជកម្មចិននិងសហរដ្ឋអាមេរិកនៅ ក្រុងTianjinប្រទេសចិន។ ភាគីទាំងពីរបានធ្វើការប្រាស្រ័យទាក់ទងប្រកបដោយឯកទេស វិចារណញ្ញាណនិងប្រតិបត្តិជាក់ស្តែង ស្តីពីការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកដែលបានឈានដល់ក្នុងកិច្ចជំនួប San Francisco ក៏ដូចជាបញ្ហាគោលនយោបាយដែលយកចិត្តទុកដាក់រៀងៗខ្លួន ព្រមទាំងបញ្ហាពាណិជ្ជកម្មជាក់ស្តែងដែលលើកឡើងដោយមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ។
ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ទៅលើ ពន្ធគយ៣០១ចំពោះប្រទេសចិនរបស់សហរដ្ឋអាមេរិកនិងការត្រួតពិនិត្យ៣០១នៃឧស្សាហកម្មដូចជាការផលិតនាវាជាដើម ការពង្រីកវិសាលភាពនៃគំនិតសន្តិសុខជាតិ និងការដាក់ទណ្ឌកម្មទៅលើសហគ្រាសប្រទេសចិនជាដើម ដោយបានសង្កត់ធ្ងន់ថាការបញ្ជាក់ច្បាស់លាស់នូវព្រំដែនសន្តិសុខជាតិក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វាមានផលប្រយោជន៍ដល់ការលំនឹងក្តីរំពឹងនៃកិច្ចសហប្រតិបត្តិការសហគ្រាស ហើយប្រឆាំងនឹងការយក “ផលិតភាពលើស” ជាលេសដើម្បីអនុវត្តវិធានការរឹតបន្តឹងពាណិជ្ជកម្មនិងការវិនិយោគ៕