ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្តីពីការអនុវត្តច្បាប់និងសន្តិសុខចិន-អាហ្រ្វិកខាងកើតលើកដំបូងប្រារព្ធធ្វើឡើង
2024-09-08 15:21:42cri
Share with:


 

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្តីពីការអនុវត្តច្បាប់និងសន្តិសុខចិន-អាហ្រ្វិកខាងកើតលើកដំបូងបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៧ ខែកញ្ញា។ លោក Wang Xiaohong សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងលោក Martin Niteretse រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិវឌ្ឍន៍ទីក្រុង និងសន្តិសុខសាធារណៈប្រទេសប៊ូរុនឌី បានធ្វើជាសហអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនា។

  លោក Wang Xiaohong បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ ថា ទំនាក់ទំនងរបស់ប្រទេសចិនជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន ត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនងជាយុទ្ធសាស្រ្ត ទំនាក់ទំនងចិន-អាហ្រ្វិកត្រូវបានលើកកម្ពស់ទៅជាសហគមន៍រួមវាសនាចិន-អាហ្រ្វិកក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ដែលបានកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអាហ្វ្រិក។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេសនៅអាហ្វ្រិកខាងកើត ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលដោយមិនងាករេ រួមគ្នាផ្តួចផ្តើមគោលគំនិតថ្មីនៃអភិបាលកិច្ចសន្តិសុខ រួមគ្នាកសាងវេទិកាថ្មីសម្រាប់ការសន្ទនាពហុភាគី រួមគ្នាបង្កើតស្ថានភាពថ្មីនៃការផ្លាស់ប្តូរបុគ្គល ដើម្បីរួមគ្នាកសាងនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងការអនុវត្តច្បាប់ចិន-អាហ្វ្រិកខាងកើតក្នុងយុគសម័យថ្មី ក្នុងន័យធានានូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈសន្តិសុខកម្រិតខ្ពស់ ក៏ដូចជាសម្រេចបាននូវសន្តិសុខរួម និងវិបុលភាពរួមនៃប្រទេសនានា៕

អ្នកបកប្រែ:马小青
ប្លុកពិសេស