ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីសម្ពោធរូបចម្លាក់អនុស្សាវរីយ៍ខ្នាតធំ «ឆ្លងទន្លេក្នុងទូកតែមួយ» សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស និងពិធីបើក "សួនសន្តិភាពអូឡាំពិក" ប្រារព្ធឡើងនៅប្រទេសបារាំង
2024-09-07 14:53:49cri
Share with:



ថ្ងៃទី ៦ ខែកញ្ញាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធរូបចម្លាក់អនុស្សាវរីយ៍ខ្នាតធំ «ឆ្លងទន្លេក្នុងទូកតែមួយ» សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជូនចំពោះគណៈកម្មាធិការជាតិអូឡាំពិកនិងកីឡាបារាំង  និងពិធីបើក "សួនសន្តិភាពអូឡាំពិក"បានប្រារព្វធ្វើឡើងនៅកំផែង  Katala   ទីក្រុងNoisy-le-Grand ប្រទេសបារាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរដល់ការបើកធ្វើពិធីនេះ។ លោក  Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង និងលោក  Stéphane ប្រធានមន្ត្រីវប្បធម៌នៃគណៈកម្មាធិការ ជាតិអូឡាំពិកបារាំងបានចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះ ។

លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាពដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានតាំងទីលំនៅជាស្ថាពរនៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ  និងពួតដៃគ្នាឆ្ពោះទៅមុខ ហើយបកស្រាយអំពីគំនិតដ៏ខ្ពង់ខ្ពស់ស្តីពី "សន្តិភាព មិត្តភាព និងវឌ្ឍនភាព" របស់កីឡាអូឡាំពិក ។

លោក  Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំងបានសង្ឃឺមថា រូបចម្លាក់ "ទូកមិត្តភាពចិន-បារាំង" នេះអាចក្លាយជានិមិត្តសញ្ញាថ្មីនៃទីក្រុង Noisy-le-Grand ដែលបង្ហាញពីភាពរស់រវើកនៃទំនាក់ទំនងមិត្តភាពចិន-បារាំង។

លោក  Stéphane  ប្រធានមន្ត្រីវប្បធម៌នៃគណៈកម្មាធិការជាតិអូឡាំពិកបារាំងបានថ្លែងថា ឆ្នាំនេះជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសបារាំងនិងចិន។ ស្នាដៃសិល្បៈនេះអាចក្លាយជាតំណាងដែលអបអរមិត្តភាពដ៏អស្ចារ្យបែបនេះ និងបង្ហាញថា ប្រទេសបារាំងនិងចិនជាអ្នកផ្ដួចផ្ដើមនិងជាអ្នកជំរុញស្មារតីអូឡាំពិក និងរួមគ្នាប្រគុំនូវតន្ត្រីមិត្តភាពឱ្យរំពងអឺងកង ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស