ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចជាតិជាមួយប្រទេសអាហ្វ្រិកកណ្តាល ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរមានជីវភាពរស់នៅកាន់តែល្អបវរនិងប្រកបដោយសុភមង្គល
2024-09-07 13:40:43cri
Share with:


កាលពីថ្ងៃទី ៦ ខែកញ្ញា លោកប្រធានរដ្ឋចិនXi Jinping បានជួបពិភាក្សាការងារជាមួយលោក Andry Nirina Rajoelina ប្រធានាធិបតី  Madagascar លោក Faustin-Archange Touadéra ប្រធានាធិបតីអាហ្វ្រិកកណ្តាល និងលោកSalva Kiir Mayardit ប្រធានាធិបតីស៊ូដង់ខាងត្បូងដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសង្កត់ធ្ងន់ថា គោលដៅនៃការធ្វើទំនើបកម្មតាមបែបផែនចិន គឺដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរ នេះគឺជាចំណុចចាប់ផ្តើម និងជាគោលដៅរបស់ប្រទេសចិនក្នុងការរួមគ្នាជំរុញការធ្វើទំនើបកម្មជាមួយបណ្តាប្រទេសអាហ្វ្រិក ។ ប្រទេសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចជាតិជាមួយប្រទេសអាហ្វ្រិកកណ្តាល ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរមានជីវភាពរស់នៅកាន់តែល្អបវរនិងប្រកបដោយសុភមង្គល។

ជាការឆ្លើយតប លោក Andry Nirina Rajoelina ប្រធានាធិបតី Madagascar បានសង្ឃឹមថា នឹងសម្រេចបាននូវការស្ដារឡើងវិញនិងការអភិវឌ្ឍជាតិតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

លោក Faustin-Archange Touadéra ប្រធានាធិបតីអាហ្វ្រិកកណ្តាលរំពឹងថានឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តយ៉ាងសកម្មនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំង ក្នុងន័យជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ ។

ដោយឡែក លោក Salva Kiir Mayardit ប្រធានាធិបតីស៊ូដង់ខាងត្បូងបានថ្លែងថា ប្រទេសស៊ូដង់ខាងត្បូងនឹងខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវបរិយាកាសប្រកបដោយសុវត្ថិភាពនិងល្អប្រសើរសម្រាប់ក្រុមហ៊ុនចិនដែលធ្វើអាជីវកម្មនៅក្នុងប្រទេសស៊ូដង់ខាងត្បូង៕

អ្នកបកប្រែ:马小青
ប្លុកពិសេស