អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី៦ខែកញ្ញាថា ថ្ងៃទី៦ខែកញ្ញា ប្រទេសចិនបានលើកឡើងសំណើពិគ្រោះពិភាក្សាចំពោះប្រទេសកាណាដានៅអង្គការពាណិជ្ជកម្មពិភពលោកស្តីពីករណីដែលកាណាដាអនុវត្តវិធានការតម្លើងពន្ធបន្ថែមលើរថយន្តដើរដោយថាមពលអគ្គិសនីនិងផលិតផលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសចិន។
អ្នកនាំពាក្យបានថ្លែងថា ប្រទេសកាណាដាមិនអើពើនឹងបទប្បញ្ញត្តិពាណិជ្ជកម្មពិភពលោក រំលោភបំពានកិច្ចសន្យារបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក គ្រោងតម្លើងពន្ធបន្ថែម១០០%និង២៥%ទៅលើរថយន្តអគ្គិសនីនិងផលិតផលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសចិន នេះគឺជាទង្វើឯកតោភាគីនិយមនិងគាំពារនិយមចំពោះពាណិជ្ជកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានច្បាប់ជាមូលដ្ឋាន រំខានដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃរថយន្តអគ្គិសនីនិងផលិតផលដែកនិងអាលុយមីញ៉ូមលើពិភពលោក ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។
ប្រទេសចិនគឺជាអ្នកគាំទ្រយ៉ាងមុតមាំនិងអ្នករួមចំណែកដ៏សំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដាស់តឿនឱ្យប្រទេសកាណាដាគោរពបទប្បញ្ញត្តិពាណិជ្ជកម្មពិភពលោក ប្រញាប់កែតម្រូវទង្វើខុសឆ្គងជាបន្ទាន់៕