ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីប្រកាសក្រុងប៉េកាំងស្តីពីការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី
2024-09-06 12:19:23cri
Share with:

ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៤ ប្រមុខរដ្ឋ-រដ្ឋាភិបាល  របស់សាធារណៈរដ្ឋប្រជាមានិតចិននិងប្រទេសអាហ្វ្រិកចំនួន៥៣ព្រមទាំងប្រធានគណៈប្រតិភូ និងប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក បានបើកធ្វើកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅប្រទេសចិន។ កិច្ចប្រជុំលើកនេះបានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ«សេចក្តីប្រកាសក្រុងប៉េកាំងស្តីពីការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី»។

សេចក្តីប្រកាសបានឱ្យដឹងថា យើងទទួលស្គាល់យ៉ាងពេញលេញនូវទស្សនៈនិងគំនិតផ្តួចផ្តើមដែលមេដឹកនាំចិននិងអាហ្វ្រិកផ្តួចផ្តើមឡើងក្នុងគ្រប់ទិដ្ឋភាពអន្តរជាតិមានដូចជា ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលជាដើម ហើយអំពាវនាវឱ្យបណ្តាប្រទេសលើពិភពលោករួមចិត្តរួមកម្លាំងគ្នា ដើម្បីពួតដៃគ្នាកសាងពិភពលោកប្រកបដោយសន្តិភាពជានិរន្តរភាព សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ស្អាតស្អំនិងស្រស់ស្អាត ពម្រទាំងជំរុញអភិបាលកិច្ចសកលដែលពិគ្រោះពិភាក្សាជាមួយគ្នា កសាងរួមគ្នានិងការចែករំលែកជាមួយគ្នា ដើម្បីអនុវត្តគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាព៕

អ្នកបកប្រែ:李展精
ប្លុកពិសេស