តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋចិនXi Jinping លោក Paul Kagame ប្រធានាធិបតី រវ៉ាន់ដាបានអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូល ប៉េកាំងឆ្នាំ២០២៤នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា ។ ក្នុងអំឡុងពេលកិច្ចប្រជុំ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីគំនិតផ្តួចផ្តើមសាកលធំៗទាំងបី និងឯកភាពគ្នាលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ប្រទេស រវ៉ាន់ដា សូមកោតសរសើរ និងគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ដោយសម្គាល់ឃើញថា គំនិតផ្តួចផ្តើមសាកលធំៗទាំងបីនេះបានផ្តល់នូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសសកលខាងត្បូង ហើយមានឆន្ទៈរួមជាមួយប្រទេសចិនដើម្បីអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ។
ភាគីទាំងពីរបានសម្រេចចិត្តចាត់ទុកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ជាឱកាសមួយដើម្បីបង្កើតក្រុមការងារចម្រុះចិន-រវ៉ាន់ដា ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបីឱ្យទទួលបានការវិវឌ្ឍថ្មី៕