ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបានឆ្លើយតបចំពោះករណីដែលរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន និងអូស្ត្រាលីធ្វើកិច្ចជំនួបនិងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីគាំទ្រការងាររបស់ឆ្មាំសមុទ្រហ្វីលីពីន
2024-09-06 11:05:30cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី៥ ខែកញ្ញា មានអ្នកសារព័ត៌មានបានសួរថា ថ្ងៃនេះ  រដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីការពារជាតិជប៉ុននិងអូស្ត្រាលីបានជួបពិភាក្សាគ្នានៅអូស្ត្រាលី  ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងគាំទ្រការងាររបស់ឆ្នាំសមុទ្រហ្វីលីពីន សូមសួរថា ក្នុងបរិបទដែលស្ថានការណ៍នៅសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីនមានភាពកាន់តែតានតឹងនាពេលបច្ចុប្បន្ននេះ តើចិនមានការវាយតម្លៃយ៉ាងណាចំពោះកិច្ចប្រជុំជប៉ុន-អូស្ត្រាលីលើកនេះ?

ជាការឆ្លើយតប លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនសម្ចាស់ឃើញជានិច្ចថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសនិងប្រទេសគួរតែអំណោចផលដល់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសក្នុងតំបន់ ហើយមិនត្រូវសំដៅចំពោះភាគីទីបីនោះទេ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស