នារសៀលថ្ងៃទី៥ ខែកញ្ញា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចជាតិនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទជាតិចិន។ លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនរួមជាមួយលោក Kagame ប្រធានាធិបតីរវ៉ាន់ដាធ្វើជាសហអធិបតីនៃកិច្ចប្រជុំនេះ។កិច្ចប្រជុំនេះធ្វើក្រោមប្រធានបទ "ការពង្រឹងការផ្លាស់ប្តូរបទពិសោស្តីពីអភិបាលកិច្ចជាតិ និងស្វែងរកផ្លូវអភិវឌ្ឍន៍ទំនើប"។តំណាងចិននិងបរទេសប្រហែល ៣៥០ រូបនាក់បានចូលរួមកិច្ចប្រជុំ។
តំណាងដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេសចិន និងកិច្ចសហប្រតិបត្តិការរវាងអាហ្រ្វិក-ចិនក្នុងយុគសម័យថ្មី និងចែករំលែកពី បទពិសោធអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន និងគំនិតផ្តួចផ្តើមផ្នែកគោលនយោបាយដែលអាហ្វ្រិកសម្រេចបានដោយឯករាជ្យម្ចាស់ការ ហើយរំពឹងថា អាហ្វ្រិកនិងចិននឹងពង្រឹងការផ្លាស់ប្តូរបទពិសោធស្តីពីអភិបាលកិច្ចជាតិ និងអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕