យានអវកាសពិសោធន៍ដែលអាចប្រើឡើងវិញបានរបស់ប្រទេសចិនដែលបានបាញ់បង្ហោះដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan បានត្រឡប់ទៅដល់កន្លែងចុះចតវិញតាមការគ្រោងទុកនៅថ្ងៃទី ៦ ខែកញ្ញា បន្ទាប់ពីហោះហើរក្នុងគន្លងតារាវិថីអស់រយៈពេល ២៦៨ ថ្ងៃ។ ភាពជោគជ័យទាំងស្រុងនៃការធ្វើតេស្តលើកនេះ បង្ហាញពីភាពចាស់ទុំឡើងៗនៃបច្ចេកវិទ្យាយានអវកាសដែលអាចប្រើឡើងវិញបានរបស់ចិន ដែលនឹងផ្តល់នូវមធ្យោបាយធ្វើដំណើរទៅវិញទៅមកដែលកាន់តែងាយស្រួល និងកាន់តែមានតម្លៃថោកសម្រាប់ការប្រើប្រាស់លំហអាកាសដោយសន្តិវិធី៕