ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
2024-09-05 14:35:09cri
Share with:




នារសៀលថ្ងៃទី៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអនុវត្តពហុភាគីនិយមពិតប្រាកដ និងគាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិជាគោលការណ៍ដែលចិនប្រកាន់ខ្ជាប់ជានិច្ចក្នុងទំនាក់ទំនងការទូតរបស់ចិន ហើយនឹងមិនផ្លាស់ប្តូរឡើយ។ ប្រទេសចិននឹងបន្តចូលរួមយ៉ាងសកម្មក្នុងការងាររបស់អង្គការសហប្រជាជាតិលើគ្រប់វិស័យ គាំទ្រអង្គការសហប្រជាជាតិក្នុងការរៀបចំកិច្ចប្រជុំកំពូស្តីពីអានាគត  ដើម្បីរួមចំណែកកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។

ជាការឆ្លើយតប   លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ធ្វើពហិការចំពោះរាល់ទង្វើបង្កការបំពែកបំពាត់ដោយសកម្មភាពមនុស្ស និងអន្តរាយដល់វឌ្ឍនភាពរួម គាំទ្រការអនុវត្តរួមគ្នានូវពហុភាគីនិយម ជំរុញអភិបាលកិច្ចសកលឱ្យឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល និងកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕


អ្នកបកប្រែ:孔思琦
ប្លុកពិសេស