ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី
2024-09-05 11:40:21cri
Share with:

 

 ថ្ងៃទី ៤ ខែកញ្ញា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាកាងារជាមួយលោក Putin  ប្រធានាធិបតីរុស្ស៊ី នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ។

 លោក Han Zheng បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលនិងការជូនពរដ៏ល្អបវររបស់លោកប្រធានរដ្ឋចិន Xi Jinping ជូនចំពោះលោកប្រធានាធិបតី Putin ហើយមានប្រសាសន៍ថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះតួនាទី និងឥទ្ធិពលនៃវេទិកាសេដ្ឋកិច្ចបូព៌ា គាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី និងមានឆន្ទៈចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយរុស្ស៊ី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងជំរុញការស្តារឡើងវិញនិងការអភិវឌ្ឍរួម ។

ជាការឆ្លើយតប លោក Putin បានសម្តែងការស្វាគមន៍ចំពោះលោក Han Zheng ដែលអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៩ នៅប្រទេសរុស្ស៊ី ហើយផ្តាំផ្ញើលោកឱ្យពាំនាំនូវការសួរសុខទុក្ខយ៉ាស្និទ្ធស្នាលនិងការជូនពរដ៏ល្អបវរជូនចំពោះលោកប្រធានរដ្ឋចិន Xi Jinping ។ លោកថ្លែងថា ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ រុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនានា ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងរវាងថ្នាក់មូលដ្ឋានជាដើម រំពឹងថា អាចរួមគ្នាស្វែងរកឱកាសអភិវឌ្ឍន៍កាន់តែច្រើនជាមួយចិន  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស