ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនថ្លែងថា ប្រទេសដែលមានករណីប្រើប្រាស់គ្រឿងញៀងយ៉ាងអនាធិបតេយ្យហួសហេតុ គួរតែប្រឈមមុខនឹងបញ្ហាខ្លួនឯង តែមិនមែនទម្លាក់ទំនួលខុសត្រូវលើអ្នកដទៃនោះទេ
2024-09-05 17:15:39cri
Share with:


ថ្ងៃទី៤ ខែកញ្ញា លោក Dai Bing ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាគ្រឿងញៀននៅទីស្នាក់ទូទៅនៃការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដោយអធិប្បាយយ៉ាងស៊ីជម្រៅអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក Dai Bing បានថ្លែងថា បច្ចុប្បន្ននេះ  ស្ថានភាពប្រើប្រាស់គ្រឿងញៀនក្នុងពិភពលោក មានសភាពធ្ងន់ធ្ងរណាស់។ សហគមន៍អន្តរជាតិត្រូវតែបន្តការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិដែលតម្កល់ទុកអនុសញ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនធំៗទាំងបីរបស់អង្គការសហប្រជាជាតិជាស្នូល កាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់គ្រឿងញៀនដោយគ្រប់ជ្រុងជ្រោយ ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈអង្គការសហប្រជាជាតិ និងវេទិកាផ្សេងទៀត  និងរួមគ្នាកសាងប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិដែលប្រកបដោយប្រសិទ្ធភាព។ ប្រទេសចិនអំពាវនាវឱ្យប្រទេសដែលមានករណីប្រើប្រាស់គ្រឿងញៀងយ៉ាងអនាធិបតេយ្យគួរប្រឈមមុខនឹងបញ្ហាខ្លួនឯង និងកាត់បន្ថយតម្រូវការក្នុងស្រុកដែលជាប្រភពនៃបញ្ហា តែមិនមែនទម្លាក់ ទំនួលខុសត្រូវឱ្យអ្នកដទៃនោះទេ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស