ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំពារប្រព័ន្ធកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិដោយផ្អែកលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
2024-09-05 15:56:20cri
Share with:


 ថ្ងៃទី៤ខែកញ្ញា លោក Ren Hongyan អគ្គទីប្រឹក្សានៃគណៈបេសកកម្មចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីរំលឹក"ទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ" ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិការពារប្រព័ន្ធកាត់បន្ថយអាវុធនុយក្លេអ៊ែរនិងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដោយផ្អែកលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយធ្វើការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចបាននូវសន្តិសុខរួម។

 

លោក Ren Hongyan បានបន្តថា ការហាមឃាត់ទាំងស្រុង និងការបំផ្លាញចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដើម្បីបង្កើតពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរនៅទីបំផុត គឺជាផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងអស់ ហើយក៏ជាការផ្តួចផ្តើមរបស់រដ្ឋាភិបាលចិនជាប់រហូតមកផងដែរ។ ប្រទេសនានាគួរតែទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាជាក្រុម ជំរុញដំណើរការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយនិងអាកប្បកិរិយាប្រកបដោយវិចារញាណនិងប្រតិបត្តិជាក់ស្តែង ហើយការពារប្រព័ន្ធរំសាយអាវុធនុយក្លេអ៊ែរនិងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ ដោយផ្អែកលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕

 

អ្នកបកប្រែ:马小青
ប្លុកពិសេស