ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណើនសេដ្ឋកិច្ចដ៏នឹងនររបស់ប្រទេសចិនផ្តល់កាលានុវត្ពភាពកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះថ្មីដល់សកលលោក
2024-09-05 09:49:39cri
Share with:

ពេលថ្មីៗចុងក្រោយនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Michael Spence ម្ចាស់ពានរង្វាន់ណូបែលខាងសេដ្ឋសាស្ត្របានថ្លែងថា បច្ចុប្បន្ននេះ នៅតែគ្មានប្រទេសណាមួយអាចជំនួសប្រទេសចិនបានឡើយ ដូច្នេះ ចិននៅតែជារោងចក្រពិភពលោកដដែល ។ នៅឆមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចចិនបានទប់នឹងកម្លាំងសម្ពាធ បន្តនិន្នាការស្តារឡើងវិញទៅរកភាពល្អប្រសើរ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានបោះជំហានថ្មី ។

កំណើនដោយល្បឿនមធ្យមនិងខ្ពស់និងការលើកកម្ពស់គុណភាពជាបន្តបន្ទាប់នៃសេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ចពិភពលោកដែលមានភាពថមថយចុះក្នុងរយៈពេលជាយូរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនប្រហែលត្រូវជា១៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អត្រារួមចំណែកជាមធ្យមក្នុងមួយឆ្នាំៗរបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានលើសពី៣០ភាគរយ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនមានសមាមាត្រប្រហែល៣០ភាគរយនៃពិភពលោកទាំងមូល ដែលកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយលើពិភពលោកអស់ជាច្រើនឆ្នាំកន្លងទៅនេះ ។ ដោយសារសេដ្ឋកិច្ចចិនកើនឡើងដោយនឹងនរ បាននាំឱ្យល្បឿនកំណើនសេដ្ឋកិច្ចសកលស្តារឡើងវិញទៅដល់ប្រហែល៣ភាគរយ ពោលគឺពាណិជ្ជកម្មនិងការវិនិយោគបានរក្សាកំណើនវិជ្ជមាន ។

ក្រៅពីនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចរបស់ចិនបានកែលម្អសភាពការណ៍បច្ចុប្បន្ននិងនិម្មាបនកម្មនៃសេដ្ឋកិច្ចសកល ។ ឧស្សាហកម្មដូចជាឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថលនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើមបានក្លាយជាវិស័យប្រកួតប្រជែងដែលទទួលការអភិវឌ្ឍឆាប់រហ័សបំផុតនៅប្រទេសចិន និម្មាបនកម្មអភិវឌ្ឍន៍នេះបានជះឥទ្ធិពលនិងកែប្រែមុខមាត់សេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅតាមរយៈការនាំចេញនាំចូល ការវិនិយោគនៅបរទេសនិងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិជាដើម ដែលបន្ថែមសុខសុភមង្គលរបស់ប្រជាជននៃប្រទេសនានា ។ ការវិនិយោគនៅបរទេសក្នុងវិស័យឧស្សាហកម្មដូចជារថយន្តថាមពលថ្មីនិងឧស្សាហកម្មថាមពលប្រព័ន្ធ PV ជាដើមរបស់ចិន បានដឹកនាំការផុលផុសឡើងនៃឧស្សាហកម្មងើបឡើងថ្មីនិងការផ្លាស់ប្តូរនៃឧស្សាហកម្មប្រពៃណីរបស់ប្រទេសពាក់ព័ន្ធ ដែលបានពន្លឿនយ៉ាងខ្លាំងនូវដំណើរកាត់បន្ថយការបញ្ចេញកាបូនទូទាំងពិភពលោក ។ ទំនាក់ទំនងខាងខ្សែសង្វាក់ឧស្សាហកម្មដែលកាន់តែមានភាពល្អពេញលេញរវាងចិននិងប្រទេសដែលរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវបានជំរុញយ៉ាងខ្លាំងនូវស្ថិរភាពនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ ។

ក្នុងដំណាក់កាលជាគន្លឹះដែលកំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយក្នុងរយៈពេលជាយូរ វិវាទខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលកាន់តែខ្លាំងក្លានិងការប៉ះទង្គិចបានកើតមានជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនបានផ្តល់ក្តីសង្ឃឹមដល់កំណើនសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស