ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកJulius Maada Bioប្រធានាធិបតីនៃប្រទេសសៀរ៉ាឡេអូន
2024-09-04 15:11:16cri
Share with:


 

នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោកJulius Maada Bioប្រធានាធិបតីនៃប្រទេសសៀរ៉ាឡេអូន

 ដែលអញ្ជើញមកដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកមិនត្រឹមតែក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូងផងដែរ។ ជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ កិច្ចប្រជុំកំពូលនេះនឹងរួមចំណែកថ្មីក្នុងការជំរុញទំនើបកម្មនៃបណ្តាប្រទេសអាហ្វ្រិក និងការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកជាមិនខាន ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសៀរ៉ាឡេអូន

គួរតែបន្តឈរនៅជាមួយគ្នាយ៉ាងរឹងមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងបញ្ហាជាកង្វល់សំខាន់ៗរៀងៗខ្លួន។ ប្រទេសចិនមានឆន្ទៈធ្វើការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចជាតិ និងពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយសៀរ៉ាឡេអូនដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធាននិងថាមពលជាដើម ក្នុងន័យលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនជាបន្តបន្ទាប់៕

អ្នកបកប្រែ:马小青
ប្លុកពិសេស