ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យអ្នកនយោបាយអាមេរិកប្រើក្រសែភ្នែកសត្យានុម័តនិងមានវិចារណញ្ញាណចំពោះការអភិវឌ្ឍរបស់ប្រទេសចិន
2024-09-04 15:32:19cri
Share with:

 

 កាលពីថ្ងៃទី៣ ខែកញ្ញា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិន បានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរអំពី

ករណីដែលលោក Moolenaar

ប្រធានគណៈកម្មាធិការពិសេសស្តីពីប្រទេសចិនរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក និងសមាជិកសភាជាច្រើននាក់ទៀតទៅធ្វើទស្សនកិច្ច នៅប្រទេសជប៉ុននិងថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងប្រទេសចិននាពេលថ្មីៗនេះ។

លោកស្រីMao Ningបានឆ្លើយថា អង្គភាពដែលអ្នកបានលើកឡើងគឺកើតចេញពីគោលបំណងនយោបាយ ពាក្យសម្តីរបស់អ្នកនយោបាយពាក់ព័ន្ធគឺពោរពេញដោយចិត្តគំនិតសង្រ្គាមត្រជាក់ និងភាពលំអៀងខាងមនោគមវិជ្ជា ពួកគេឃោសនាបំផ្លើសអំពី "ការគំរាមកំហែងរបស់ចិន"  ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។

 

ប្រទេសចិនយល់ឃើញជានិច្ចថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស មិនត្រូវសំដៅចំពោះភាគីទីបីនោះទេ ហើយកាន់តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីថែមទៀត។ ប្រទេសចិនដាស់តឿនឱ្យអ្នកនយោបាយអាមេរិកប្រើក្រសែភ្នែកសត្យានុម័តនិងមានវិចារណញ្ញាណចំពោះការអភិវឌ្ឍរបស់ប្រទេសចិន

បញ្ឈប់បង្កការប្រឈមមុខដាក់គ្នាជាក្រុម និងបញ្ឈប់ការបង្ក "សង្រ្គាមត្រជាក់ថ្មី"៕

អ្នកបកប្រែ:马小青
ប្លុកពិសេស