《លិខិតឆ្លើយតបមួយច្បាប់》ផ្តោតលើរឿងរ៉ាវកម្មវិធីលើការឆ្លើយឆ្លងរវាងលោកប្រធានរដ្ឋចិន Xi Jinping និងមិត្តភក្តិអាហ្វ្រិក ។ តួឯកក្នុងនេះគឺ លោក Eric Ngirabayeyiដែលជាសវនករនៅការិយាល័យសវនកម្មរវ៉ាន់ដាមួយរូប គាត់បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិន ហើយបានមកសាកលវិទ្យាល័យសវនកម្មក្រុង Nanjing ដើម្បីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសវនកម្ម ។ នៅទីនេះ លោក Eric Ngirabayeyi និងមិត្តរួមថ្នាក់របស់គាត់បានរៀនចំណេះដឹងផ្នែកសវនកម្មកម្រិតខ្ពស់ជាច្រើន តាមរយៈការចុះកម្មសិក្សាផ្ទាល់ ពួកគេបានទទួលការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទិដ្ឋភាពជាច្រើនដូចជាប្រព័ន្ធសវនកម្មជាមួយនឹងលក្ខណៈចិននិងអភិបាលកិច្ចទំនើបរបស់ប្រទេសចិន ។ ដូច្នេះហើយ ពួកគេបានសរសេរសំបុត្រផ្ញើទៅលោក Xi Jinping ដោយថ្លែងអំណរគុណដល់លោកនិងរដ្ឋាភិបាលចិនសម្រាប់ឱកាសសិក្សាដ៏មានតម្លៃ ហើយបាននិយាយថា ពួកគេនឹងយកបទពិសោធន៍សវនកម្មរបស់ពួកគេត្រឡប់ទៅមាតុភូមិវិញ ដើម្បីកសាងអភិវឌ្ឍប្រទេសរបស់ពួកគេ ៕