កិច្ចសហប្រតិបត្តិការបៃតងរវាងចិននិងអាហ្វ្រិក គឺមិនអនុញ្ញាតឱ្យមានការលាបពណ៌ដោយគ្មានហេតុផលនោះទេ។ ចាប់ពីស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យGarissa របស់កេនយ៉ា ដល់គម្រោងផលិតអគ្គិសនីដោយថាមពលខ្យល់ Dehua របស់អាហ្វ្រិកខាងត្បូង ចាប់ពីការរួមគ្នាឆ្លើយតបនឹងបម្រែប្រួលអាកាសធាតុ ដល់ការចូលរួមកិច្ចកសាង"មហាកំពែងបៃតង" របស់អាហ្វ្រិក។ល។ ប្រទេសអាហ្វ្រិកកាន់តែច្រើនឡើងៗបានដើរតាមផ្លូវអភិវឌ្ឍន៍ជានិរន្តរភាពដែលចុះសម្រុងគ្នានិងរួមរស់ជាមួយគ្នាក្រោមគំនិតផ្តួចផ្តើមរបស់ចិន ប្រទេសលោកខាងលិចមួយចំនួនបែរជាមិនចេះនៅស្ងៀមទេ បានប្រើកលល្បិចដដែលៗដែលលាបពណ៌និងផ្សព្វផ្សាយពត៌មានក្លែងក្លាយអំពីចិន។ សូមសួរថា តើអ្នកឆក់យកធនធានអាហ្វ្រិកដ៏ពិតប្រាកដទាំងនេះ មានសិទ្ធិអ្វីនិយាយឆ្ការដៃឆ្ការជើងចំពោះកិច្ចសហប្រតិបត្តិការបៃតងរវាងចិននិងអាហ្វ្រិក? តើកិច្ចសហប្រតិបត្តិការបៃតងរវាងចិននិងអាហ្វ្រិកមានប្រសិទ្ធភាពជាក់ស្តែងយ៉ាងណា? សូមឈ្វេងយល់បញ្ហាទាំងនេះតាមរយៈវីដេអូឃ្លីបខាងក្រោមនេះ៕