ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារជាមួយលោកBiyaប្រធានាធិបតីCameroon
2024-09-04 20:33:33cri
Share with:

យប់ថ្ងៃទី៤ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Biyaប្រធានាធិបតីCameroonដែលអញ្ចើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងរវាងចិននិងCameroonឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយឆ្លងតាមរយៈការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកលើកនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឧស្សាហកម្ម ការតភ្ជាប់គ្នា កសិកម្មនិងសុខាភិបាលជាដើម ដើម្បីជំរុញសេដ្ឋកិច្ចCameroonឱ្យអភិវឌ្ឍតាមពហុវិស័យ។ ប្រទេសចិនកោតសរសើរចំពោះភាគីCameroonដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពហុភាគី រីករាយបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលជាមួយភាគីCameroon និងពួតដៃគ្នាគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍។

ជាការឆ្លើយតប លោកBiya បានថ្លែងថា ភាគី Cameroon ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ កោតសរសើរនិងគាំទ្រចំពោះគំនិតផ្តួចផ្តើមសកលមួយចំនួនដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping រីករាយបង្កើនកិច្ចសម្របសម្រួលពហុភាគីជាមួយភាគីចិន ជំរុញអភិបាលកិច្ចសកលដែលមានអំណោយផលកាន់តែច្រើនដល់ការគាំពារសន្តិភាពពិភពលោកនិងសមភាពនិងយុត្តិធម៌អន្តរជាតិ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស