ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតប្រចាំឆ្នាំលើកទី ១៥ នៃសហព័ន្ធវិទ្យុនិងទូរទស្សន៍របស់ទ្វីបអាហ្វ្រិកបានបើកធ្វើ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចូលរួមជាលើកដំបូងក្នុងកិច្ចប្រជុំក្នុងនាមជាសមាជិកអន្តរជាតិ
2024-09-04 12:00:10cri
Share with:



កាលពីថ្ងៃទី ៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ មហាសន្និបាតប្រចាំឆ្នាំលើកទី ១៥ នៃសហព័ន្ធវិទ្យុនិងទូរទស្សន៍របស់ទ្វីបអាហ្វ្រិកបានបើកធ្វើនៅទីក្រុង Gaborone រដ្ឋធានីនៃប្រទេស Botswana អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចូលរួមជាលើកដំបូងក្នុងពិធីបើកនិងសកម្មភាពពាក់ព័ន្ធមួយចំនួនក្នុងនាមជាសមាជិកអន្តរជាតិ។

សូមបញ្ជាក់ថា មហាសន្និបាតលើកនេះបានប្រារព្វធ្វើឡើងក្រោមប្រធានបទ " តើប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើតចេញបច្ចេកវិទ្យាថ្មីៗ និងបម្រែបម្រួលអាកាសធាតុនាពេលអនាគត"។ អ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយរាប់រយរូបមកពីប្រទេសអាហ្វ្រិកជាង ៥០ និងតំណាងរបស់រដ្ឋាភិបាល Botswana បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាពជាច្រើនដែលរៀបចំដោយសហព័ន្ធវិទ្យុនិងទូរទស្សន៍អាហ្រ្វិក ដោយផ្តោតលើប្រធានបទដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិក និងការផ្សាយដំណឹងអំពីបម្រែបម្រួលអាកាសធាតុជាដើម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស