ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកប្រារព្ធធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៩នៅទីក្រុងប៉េកាំង
2024-09-04 14:47:22cri
Share with:


 

ថ្ងៃទី ៣ ខែកញ្ញា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៩ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ តំណាងជាង ៣រយ រូបបានអញ្ជើញចូលរួមកិច្ចប្រជុំនេះដែលបូករួមទាំងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីប្រទេសចំនួន៥៣នៅទ្វីបអាហ្វ្រិក និងតំណាងមកពីអង្គការអន្តរជាតិក្នុងតំបន់ដូចជាសហភាពអាហ្វ្រិកជាដើម។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Luo Zhaohui ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិចិន រួមជាមួយលោកស្រី Yacine Fallរដ្ឋមន្រ្តីសមាហរណកម្មអាហ្វ្រិក និងការបរទេស និងលោក  Oulimata Sarrរដ្ឋមន្ត្រីក្រសួងផែនការនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសសេណេហ្គាល់ ដែលជាប្រទេសសហប្រធានបានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំនេះ។

លោក Wang Yi បានថ្លែងថា កិច្ចប្រជុំកំពូលលើកនេះធ្វើក្រោមប្រធានបទ " រួមគ្នាជំរុញទំនើបកម្ម ដើម្បីកសាងសហគមន៍រួមវាសនាចិន-អាហ្រ្វិកប្រកបដោយកម្រិតខ្ពស់ " គឺស្របតាមតម្រូវការនៃវឌ្ឍនភាពប្រវត្តិសាស្ត្រ ដែលបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ប្រជាជនចិន និង ប្រជាជនអាហ្វ្រិក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស