តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping លោក Emmerson Mnangagwa ប្រធានាធិបតីហ្ស៊ីមបាវ៉េ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ២៩ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាពនិងស្និទ្ធស្នាល ដើម្បីផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងចិន-ហ្ស៊ីមបាវ៉េ ចិន-អាហ្វ្រិក និងបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយឈានដល់គំនិតឯកភាពដ៏សំខាន់និងទូលំទូលាយ ដែលបានចង្អុលបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ពោលគឺ ទីមួយ បន្តពង្រឹងការកសាងទំនុកចិត្តផ្នែកនយោបាយ។ ទីពីរ បន្តលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ ។ ទីបី ធ្វើការរួមគ្នាដើម្បីគាំពារសន្តិសុខនិងការអភិវឌ្ឍ ។ ទីបួន ពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ ទីប្រាំ រួមគ្នាគាំពារយុត្តិធម៌អន្តរជាតិ ៕