ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping និង លោកស្រី Peng Liyuanជាភរិយា រៀបចំពិធីជប់លៀងស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិក
2024-09-04 20:34:13cri
Share with:

យប់ថ្ងៃទី៤ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននិង លោកស្រី Peng Liyuan ជាភរិយារៀបចំពិធីជប់លៀងនៅវិមានសភាប្រជាជនក្រុងប៉េកាំងដើម្បីទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិក។

 លោក Xi Jinping បានគូសបញ្ជាក់ថា ការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកមានមូលដ្ឋានរឹងមាំ មានការចាប់ផ្តើមពីចំណុចខ្ពស់និងមានអនាគតធំទូលំទូលាយ បានបង្កើតជាគំរូដ៏ល្អសម្រាប់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី  ក៏មិត្តភាពរវាងចិននិងអាហ្វ្រិកបានបន្តវេនទៅគ្រប់ជំនាន់កាន់តែរឹងមាំ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ការកសាងសហគមន៍រួមវាសនាគឺជាសុបិនរួមរបស់មនុស្សជាតិ ការធ្វើទំនើបកម្មគឺជាផ្លូវដ៏ចាំបាច់សម្រាប់តភ្ជាប់សុបិនជាមួយការពិត ។ ខ្ញុំជឿជាក់ថា ឱ្យតែប្រជាជនចិននិងអាហ្រ្វិកជាង២៨០០លាននាក់រួមចិត្តតែមួយមុខជាអាចបង្កើតភាពត្រចះត្រចង់លើផ្លូវធ្វើទំនើបកម្ម  និងជំរុញបុព្វហេតុទំនើបកម្មនៃប្រទេសសកលខាងត្បូងឱ្យមានការអភិវឌ្ឍយ៉ាងផុលផុស ដើម្បីរួមចំណែកកាន់តែធំដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោកFaye ប្រធានាធិបតីប្រទេស Senegal ជាសហប្រធាននៃវេទិកានេះបានតំណាងឱ្យថ្នាក់ដឹកនាំអាហ្វ្រិកថ្លែងអំណរគុណចំពោះប្រជាជនចិនដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងប្រកបដោយមេត្រីភាពនិងមានការរៀបចំយ៉ាងល្អិតល្អន់សម្រាប់កិច្ចប្រជុំនេះ លោកក៏បានថ្លែងថាចំណងមិត្តភាពរវាងអាហ្វ្រិកនិងចិនមានមូលដ្ឋានយ៉ាងជ្រាលជ្រៅនិងមានប្រវត្តិសាស្រ្តដ៏យូរលង់ ភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា រួមរស់ដោយសមភាព គោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ រួមសាមគ្គីនិងសហការគ្នា ភាគីទាំងពីរសុទ្ធតែផ្តួចផ្តើមឱ្យកសាងពិភពលោកមួយដែលកាន់តែមានសមភាពនិងប្រកបដោយសណ្តាប់ធ្នាប់ ផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន៕


អ្នកបកប្រែ:李展精
ប្លុកពិសេស