ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយប្រធានាធិបតីនីហ្សេរីយ៉ា និងរួមគ្នាប្រកាសលើកកម្ពស់ទំនាក់ទំនងចិន-នីហ្សេរីយ៉ាឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
2024-09-04 11:53:09cri
Share with:

នារសៀលថ្ងៃទី៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក  Tinubu ប្រធានាធិបតីនីហ្សេរីយ៉ា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងចិន-នីហ្សេរីយ៉ាឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសចិន និងនីហ្សេរីយ៉ាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍ជោគវាសនារួមរវាងចិននិងនីហ្សេរីយ៉ាប្រកបដោយកម្រិតខ្ពស់។

លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសយើងទាំងពីរបានរួមគ្នាអនុវត្តគម្រោងសហប្រតិបត្តិការជាគំរូ និងជាយុទ្ធសាស្ត្រមួយចំនួនធំក្នុងក្របខ័ណ្ឌនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-នីហ្សេរីយ៉ា។ ភាគីទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវទំនើបកម្មរៀងៗខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ និងជំរុញទំនាក់ទំនងចិន-នីហ្សេរីយ៉ា ឱ្យសម្រេចបាននូវការអភិវឌ្ឍកាន់តែថ្មី និងកាន់តែធំ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស