ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា កិច្ចសហប្រតិបត្តិការថាមពលរវាងចិននិងអាហ្វ្រិកពោរពេញទៅដោយកម្លាំងចលករយ៉ាងខ្លាំងក្លានិងអនាគតនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ
2024-09-04 17:22:39cri
Share with:

ថ្ងៃទី៤ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយថ្លែងថា កិច្ចសហប្រតិបត្តិការថាមពលគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានជំរុញការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថាមពលរវាងចិននិងអាហ្វ្រិកតាមរយៈការផ្ទេរបច្ចេកទេស គម្រោងសហប្រតិបត្តិការនិងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ គម្រោងថាមពលស្អាតនិងការអភិវឌ្ឍបៃតងដែលប្រទេសចិនបាននិងកំពុងអនុវត្តនៅអាហ្វ្រិកមានចំនួនកើនឡើងដល់រាប់រយគម្រោង បានជួយប្រទេសអាហ្វ្រិកឱ្យបង្កើនសុវត្ថិភាពផ្នែកថាមពល ក៏ដូចជាបានបន្ធូបន្ថយឥទ្ធិពលពីបម្រែបម្រួលអាកាសធាតុនៅទ្វីបអាហ្វ្រិកនិងក្នុងក្របខ័ណ្ឌពិភពលោកផងដែរ ។ កិច្ចសហប្រតិបត្តិការថាមពលរវាងចិននិងអាហ្វ្រិកពោរពេញទៅដោយកម្លាំងចលករយ៉ាងខ្លាំងក្លានិងអនាគតនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ ដែលមានអំណោយផលដល់ការសម្រេចការអភិវឌ្ឍប្រកបដោយភាពបៃតង កាបូនទាបនិងគុណភាពខ្ពស់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស