នៅថ្ងៃទី២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្រុមហ៊ុនថាមពលអាតូមិចជប៉ុនបានប្រកាសថា កាលពីថ្ងៃទី ២៤ ខែសីហា ប្រព័ន្ធត្រជាក់នៃកុំប្រេស័រលេខ២នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Tsuruga របស់ក្រុមហ៊ុននេះដែលស្ថិតនៅខេត្តFukuiត្រូវបានរកឃើញថាលេចធ្លាយទឹក ហើយទឹកដែលលេចធ្លាយប្រហែលបានហូរចូលក្នុងសមុទ្រ។
ក្រុមហ៊ុនថាមពលអាតូមិចជប៉ុនបានអះអាងថា ទឹកដែលលេចធ្លាយមិនផ្ទុកសារធាតុវិទ្យុសកម្មទេ ហើយក៏មិនបានរកឃើញថាមានផលប៉ះពាល់ផ្នែកវិទ្យុសកម្មចំពោះបរិស្ថានជុំវិញនោះដែរ៕