ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបជាមួយលោក Isaias Afwerki ប្រធានាធិបតីអេរីត្រេ
2024-09-03 15:43:47cri
Share with:


នារសៀលថ្ងៃទី២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Isaias Afwerki ប្រធានាធិបតីអេរីត្រេ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ជានិច្ចកាល ប្រទេសចិន និងអេរីត្រេតែងតែជឿទុកគ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង ៣០ឆ្នាំមក។ ប្រទេសចិនសូមកោតសរសើរចំពោះប្រទេសអេរីត្រេដែលប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតឯករាជ្យ ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ និងសេចក្តីថ្លៃថ្នូរជាតិ ហើយតម្កល់ទំនាក់ទំនងចិន-អេរីត្រេក្នុងឋានៈយុទ្ធសាស្ត្រ និងរយៈពេលវែង ប្រទេសចិនរីករាយក្នុងការពង្រឹងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយជាមួយអេរីត្រេ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងសម្រេចបាននូវការអភិវឌ្ឍរួម។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរគ្រប់កម្រិតជាមួយអេរីត្រេ និងផ្លាស់ប្តូរបទពិសោធក្នុអភិបាលកិច្ច  ប្រើប្រាស់គំនិតផ្តួចផ្តើម និងវេទិកាយន្តការដូចជាការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ" វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក  និងទស្សនទាន"អភិវឌ្ឍន៍ដោយសន្តិភាពនៃតំបន់ស្នែងទ្វីបអាហ្រ្វិក"ជាដើម ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងទៀតដំដៅជំរុញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្មរបស់អេរីទត្រេ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស