ព្រឹកថ្ងៃទី៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកChakwera ប្រធានាធិបតីMalawi ដែលអញ្ជើញមកដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងរវាងចិននិង Malawi ឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។
រសៀលថ្ងៃទី៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោកMnangagwa ប្រធានាធិបតី Zimbabweដែលអញ្ជើញមកដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្រទេសយើងទាំងពីរបានធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយជាបន្តបន្ទាប់ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមានភាពលេចធ្លោ ចំណងមិត្តភាពកាន់តែរឹងមាំ បានក្លាយជាគំរូនៃការួមសាមគ្គីគ្នានិងការសហការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ក្នុងកិច្ចប្រជុំលើកនេះ យើងនឹងរួមគ្នាកំណត់ទិសដៅសម្រាប់ប្រទេសចិននិងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម និងចង្អុលបង្ហាញទិសដៅសម្រាប់ ការអភិវឌ្ឍន៍នៃប្រទេស “សកលខាងត្បូង”៕