ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Mamady Doumbouyaប្រធានាធិបតីហ្គីណេ
2024-09-03 14:41:59cri
Share with:


 

នៅល្ងាចថ្ងៃទី 2 ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Mamady Doumbouyaប្រធានាធិបតីហ្គីណេដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង។

 

លោក Xi Jinping បានលើកឡើងថា ខែតុលាខាងមុខនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចិននិងហ្គីណេ។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅវិញទៅមកចំពោះការដើរតាមមាគ៌ាអភិវឌ្ឍប្រកបដោយភាពឯករាជ្យម្ចាស់ការ ប្រកាន់ខ្ជាប់នូវសមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយមិនអមលក្ខខណ្ឌនយោបាយ។

 

 ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសហ្គីណេដើម្បីពូនជ្រំ និងផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណីចិន-ហ្គីណេឱ្យបានល្អ ហើយបន្តគាំទ្រគ្នាយ៉ាងមុតមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងបញ្ហាសំខាន់ៗដែលជាកង្វល់រៀងៗខ្លួន។ រួមគ្នាអនុវត្តវិធានការសំខាន់ៗដែលនឹងត្រូវដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូលនេះឱ្យបានល្អ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធាន ការអភិវឌ្ឍជនបទនិងការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងហ្គីណេអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស