អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅថ្ងៃទី ៣ ខែកញ្ញាថា អនុលោមតាមការកំណត់នៃមាត្រាទី៧ និង ៣៦ នៃ«ច្បាប់ពាណិជ្ជកម្មអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន» ប្រទេសចិននឹង " ស៊ើបអង្កេតស្តីពីការប្រឆាំងនឹងការរើសអើង" ចំពោះវិធានការរឹតត្បិតពាក់ព័ន្ធរបស់ប្រទេសកាណាដា ព្រមនិងចេញចំណាត់ការពាក់ព័ន្ធចំពោះប្រទេសកាណាដាដោយយោងតាមសភាពការណ៍ជាក់ស្តែង ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ប្រទេសកាណាដាបានអនុវត្តវិធានការរឹតបន្តឹងដោយឯកតោភាគីដែលប្រកបដោយលក្ខណៈរើសអើងចំពោះផលិតផលនាំចូលពីប្រទេសចិន ដោយមិនគិតគូរដល់ការប្រឆាំងនិងការសម្រុះសម្រួលពីភាគីចិនជាច្រើនលើកច្រើនសា ប្រទេសចិនមានការមិនពេញចិត្ត និងប្រឆាំងជាដាច់ខាតចំពោះរឿងនេះ ហើយគ្រោងនឹងប្តឹងវិធានការពាក់ព័ន្ធរបស់កាណាដាទៅកាន់យន្តការដោះស្រាយវិវាទរបស់ WTO ។ អាកប្បកិរិយារបស់ចិនគឺច្បាស់ណាស់ ហើយនឹងចាត់នូវរាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។