នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៥ នៅក្នុងមហាសន្និបាតរំលឹកខួបទី ៧០ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុនព្រមទាំងសង្គ្រាមពិភពលោកប្រឆាំងនឹងពួកហ្វាស៊ីស លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងថា "យុត្តិធម៌ត្រូវតែឈ្នះ! សន្តិភាពត្រូវតែឈ្នះ! ប្រជាជនត្រូវតែឈ្នះ!» ដែលបានបង្ហាញពីក្តីបំណងរបស់ប្រជាជនចិននិងពិភពលោក ។ ថ្ងៃទី ៣ ខែកញ្ញាឆ្នាំនេះ គឺជាខួបលើកទី ៧៩ នៃថ្ងៃជ័យជម្នះ សូមឱ្យយើងចងចាំពីប្រវត្តិសាស្រ្ត រំលឹកពីវីរជនពលីជីវិត ស្រឡាញ់សន្តិភាព និងត្រួសតា្រយអនាគត !