វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ២០២៤ នឹងប្រារព្ធធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី៤ ដល់ទី៦ ខែកញ្ញាខាងមុននេះ។ ប្រមុខរដ្ឋ រដ្ឋាភិបាលនៃប្រទេស Equatorial Guinea, Seychelles, Congo (DRC), Djibouti, South Africa និងLesothoជាដើមបានអញ្ជើញទៅដល់ទីក្រុងប៉េកាំងជាបន្តបន្ទាប់ ដើម្បីចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលលើកនេះ គឺជាការផ្លាស់ប្តូរមុខទល់នឹងមុខម្តងទៀតរវាងមហាគ្រួសារចិន-អាហ្វ្រិក បន្ទាប់ពីវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ២០១៨នៅទីក្រុងប៉េកាំងមក ហើយក៏ជាព្រឹត្តិការណ៍ការទូតធំបំផុតនិងមានការចូលរួមពីសំណាក់មេដឹកនាំបរទេសច្រើនបំផុតដែលរៀបចំឡើងដោយប្រទេសចិនបន្ទាប់ពីរំលងអស់រយៈពេល៦ឆ្នាំ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសទ្វីបអាហ្រ្វិក និងអង្គការអន្តរជាតិជាច្រើននឹងអញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយប្រទេសចិនអំពីផែនការសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក៕