ថ្ងៃទី២ ខែកញ្ញា លោក Lamy រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានថ្លែងថា ចក្រភពអង់គ្លេសនឹងផ្អាកជាបន្ទាន់នូវការចេញអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន៣០ប្រភេទដល់អ៊ីស្រាអែល។
នៅថ្ងៃដដែល លោក Lamy បានថ្លែងសុន្ទរកថានៅក្នុងសភាស្តីពីគោលនយោបាយអាជ្ញាប័ណ្ណនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅកាន់ប្រទេសអ៊ីស្រាអែលដោយនិយាយថាឆ្លងតាមការវាយតម្លៃចក្រភពអង់គ្លេសយល់ឃើញថា មានហានិភ័យជាក់ស្តែងក្នុងការនាំចេញផលិតផលយោធាមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ដែលអាវុធទាំងនេះប្រហែលនឹងត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តឬ ជួយដល់សកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរដល់ច្បាប់មនុស្សធម៌អន្តរជាតិ។ ចក្រភពអង់គ្លេសនឹងផ្អាកជាបន្ទាន់នូវការចេញអាជ្ញាប័ណ្ណនាំចេញអាវុធ៣០ប្រទេសក្នុងចំណោមអាវុធដែលនាំចេញប្រមាណជា ៣៥០ ប្រភេទដល់អ៊ីស្រាអែល ក្នុងនោះ បូករួមទាំងគ្រឿងបង្គុំនិងគ្រឿងបន្លាស់យន្តហោះយោធាដូចជា យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងដ្រូនជាដើម៕