ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃគណៈបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុបបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃទីភ្នាក់ងារកិច្ចការបរទេសរបស់សហភាពអឺរ៉ុបទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង
2024-09-02 16:06:03cri
Share with:


 

អ្នកសារព័ត៌មានបានសួរសំណួរថា៖ កាលពីថ្ងៃទី ១ ខែកញ្ញា អ្នកនាំពាក្យនៃទីភ្នាក់ងារកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយថ្កោលទោសចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់នាវាឆ្មាំសមុទ្រចិនដែលធ្វើចំពោះនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដោយបានអះអាងថាទង្វើនេះបានធ្វើឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពអាយុជីវិតរបស់មនុស្សដែលស្ថិតនៅលើនាវា និងបំពាន សេរីភាពនៃការធ្វើនាវាចរណ៍ដែលប្រទេសទាំងអស់ត្រូវទទួលបាន តាមច្បាប់អន្តរជាតិ ហើយគាំទ្រប្រទេសជាដៃគូឱ្យអនុវត្តសិទ្ធិស្របច្បាប់របស់ពួកគេ។ តើចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យនៃគណៈបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុបបានថ្លែងថា ថ្មប៉ប្រះទឹក Sabinaគឺជាផ្នែកមួយនៃប្រជុំកោះ Nansha របស់ប្រទេសចិន និងជាទឹកដីមានស្រាប់របស់ប្រទេសចិន។ មួយរយៈកាលកន្លងមកនេះ នាវាឆ្មាំសមុទ្រហ្វីលីពីនបានទុកចោលដោយខុសច្បាប់នៅក្បែរថ្មប៉ប្រះទឹក Sabina នៃប្រទេសចិនដែលបានផ្លាស់ប្តូរដោយឯកតោភាគីនូវស្ថានភាពដែលគ្មានមនុស្សរស់នៅនិងគ្មានសម្ភារៈបរិក្ខារនៅលើថ្មប៉ប្រះទឹក Sabina ។ ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់ហ្វីលីពីនតាមរយៈផ្លូវទូតជាច្រើនលើក ដោយទាមទារឱ្យហ្វីលីពីនអូសនាវាពាក់ព័ន្ធចេញជាបន្ទាន់។ ប្រតិបត្តិការនៅនឹងកន្លែងរបស់ឆ្មាំសមុទ្រចិនគឺត្រឹមត្រូវ ស្របច្បាប់ និងប្រកបដោយជំនាញ ដែលមិនអាចប្រកែកបានទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះករណីបុកគ្នារវាងនាវានៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស