ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវាហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកSabina ក្រសួងការបរទេសចិនទាមទារឱ្យភាគីហ្វីលីពីនយកនាវាដែលទុកចោលដោយខុសច្បាប់ចេញពីថ្មប៉ប្រះទឹកSabina ភ្លាម
2024-09-02 17:47:31cri
Share with:


លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២ខែកញ្ញា  អ្នកសារព័ត៌មានបានលើកសំណួរស្តីពីការដែលនាវាហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកSabina។ 

លោកស្រី Mao Ning បានថ្លែងថា ជាបឋម ថ្មប៉ប្រះទឹកSabinaគឺជាផ្នែកមួយនៃប្រជុំកោះNansha ប្រទេសចិន ។ កាលពីថ្ងៃទី៣១ខែសីហានាវាឆ្មាំសមុទ្រហ្វីលីពីនបានទុកចោលនៅតំបន់ថ្មប៉ប្រះទឹកSabinaដោយខុសច្បាប់ ហើយបានបើកបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងការពារសិទ្ធិដែនសមុទ្ររបស់ខ្លួនយ៉ាងគ្រោះថ្នាក់ ដែលបានបណ្តាលឱ្យនាវាទាំងពីរកើតមានការប៉ះទង្គិចគ្នា ។ ប្រទេសចិនបានចាត់វិធានការឆ្លើយតបដ៏ចាំបាច់ដែលត្រឹមត្រូវស្របច្បាប់ និងសមហេតុផលទាំងស្រុង។

ទង្វើពាក់ព័ន្ធរបស់ភាគីហ្វីលីពីនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ ច្បាប់អន្តរជាតិនិង«សេចក្តីប្រកាសប្រតិបត្តិការនៃបណ្តាភាគីសមុទ្រចិនខាងត្បូង» ។ ភាគីចិនទាមទារឱ្យភាគីហ្វីលីពីនយកនាវាដែលទុកចោលដោយខុសច្បាប់ចេញពីថ្មប៉ប្រះទឹកSabinaភ្លាម និងបញ្ឈប់ការរំលោភសិទ្ធិនិងការបង្ករឿងហេតុភ្លាម ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស