ព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមនៃប្រទេសអាស៊ែបៃហ្សង់បានប្រកាសលទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតបង្ហាញថា គណបក្សកាន់អំណាចថ្មីរបស់អាស៊ែបៃហ្សង់បានឈ្នះក្នុងការបោះឆ្នោតសភាជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញាដោយទទួលបានអាសនៈភាគច្រើនក្នុងសភា។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមនៃប្រទេសអាស៊ែបៃហ្សង់បានប្រកាសថា ផ្អែកតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតប្រហែល៩១ភាគរយ នៅមណ្ឌលបោះឆ្នោតចំនួន៥៨៩៥ គណបក្សអាស៊ែបៃហ្សង់ថ្មីទទួលបានអាសនៈចំនួន៦៨ក្នុងចំណោមអាសនៈយ៉ាងហោចណាស់ចំនួន១២៥អាសនៈនៅក្នុងរដ្ឋសភា។អត្រាអ្នកទៅបោះឆ្នោតលើកនេះមានចំនួន៣៧,២៧ភាករយ៕