ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិនៃCGTN៖ អ្នកផ្តល់បទសម្ភាសន៍នៅអាហ្វ្រិកកោតសរសើរខ្លាំងចំពោះទស្សនស្តីពី កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកដែលមានភាពប្រាកដប្រជានិងស្មោះត្រង់
2024-09-02 16:16:48cri
Share with:

បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសកលវិទ្យាល័យRenminនៃប្រទេសចិន ដើម្បីស្ទង់មតិចំពោះប្រជាជននៅអាហ្វ្រិកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មីបង្ហាញថា  អ្នកផ្តល់បទសម្ភាសន៍៩០,៤%យល់ឃើញថា ការអនុវត្តនិងទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកបានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិរវាងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបានផ្តល់ជាផែនការដ៏សំខាន់ចំពោះការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលផងដែរ។

ចំពោះមិត្តភក្តិអាហ្វ្រិក ប្រទេសចិនប្រកាន់ខ្ជាប់ពាក្យ “ពិត” ។ អស់រយៈកាលជាយូរកន្លងមក ប្រទេសចិនបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសអាហ្វ្រិកឱ្យដើរតាមផ្លូវទំនើបកម្មដែសមស្របនឹងស្ថានការណ៍ជាតិរបស់ខ្លួន កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងនិងកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិជាមួយអាហ្វ្រិក។

ចាប់តាំងពីបានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកមក ផ្លូវថ្នល់និងផ្លូវដែកដែលប្រទេសចិនសាងសង់ឡើងនៅទ្វីបអាហ្វ្រិកមានប្រវែងសរុបលើសពី១ម៉ឺន៣ពាន់គីឡូម៉ែត្រ ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីទ្រង់ទ្រាយធំជាង៨០គម្រោងហើយ  គម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់តនិងផ្លូវ” បានផ្តល់ផល់ប្រយោជន៍យ៉ាងទូលំទូលាយដល់មិត្តភក្តិ អាហ្វ្រិក  ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស