ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេស៖ហ្វីលីពីនមិនគួរលះបង់ផលប្រយោជន៍សន្តិសុខរបស់ខ្លួន ដើម្បីធ្វើជាកូនអុករបស់សហរដ្ឋអាមេរិកឡើយ
2024-08-31 15:08:21cri
Share with:

ថ្ងៃទី៣០ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាំអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានបានលើកសំណួរស្តីពីករណីដែលអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីន។

លោកLinJianបានលើកឡើងថា ពាក់ព័ន្ធករណីដែលអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីន ភាគីចិនបានសម្តែងគោលជំហរប្រឆាំងយ៉ាងច្បាស់លាស់ជាច្រើនដង ទង្វើនេះរបស់សហរដ្ឋអាមេរិកនិងហ្វីលីពីនបានបង្កឱ្យមានបដិបក្ខខាងភូមិសាស្ត្រនយោបាយ បង្កើនសភាពតានតឹងក្នុងតំបន់ឱ្យកាន់តែធ្ងន់ធ្ងរ និងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយបានបណ្តាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់និងការព្រួយបារម្ភក្នុងចំណោមប្រទេសក្នុងតំបន់។ហ្វីលីពីនគួរតែដឹងច្បាស់ពីគោលបំណងពិតរបស់សហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងក្តីកង្វល់រួមរបស់ប្រទេសក្នុងតំបន់ ដោយមិនត្រូវលះបង់ផលប្រយោជន៍សន្តិសុខរបស់ខ្លួន ដើម្បីធ្វើជាកូនអុករបស់សហរដ្ឋអាមេរិកនោះឡើយ។យោងតាមកិច្ចសន្យាប្រកាសជាសាធារណៈពីមុន គួរប្រញាប់ដកចេញនូវប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមជាបន្ទាន់៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស