ថ្ងៃទី ៣០ ខែសីហា Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការគាំពារសុខសន្តិភាពអន្តរជាតិ និងជំរុញវឌ្ឍនភាពនិងវិបុលភាពសកលជាគំនិតផ្តួចផ្តើមនិងការស្វែងរករួមរបស់ចិននិងអាហ្វ្រិក។ ចិននិងអាហ្វ្រិកជាកម្លាំងសំខាន់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រទេសកំពុងអភិវឌ្ឍន៍ គាំពារកម្មវត្ថុនៃធម្មនុញ្ញអង្គការសហប្រជាជាតិ គាំពារពហុភាគីនិយម និងសច្ចយុត្តិធម៌អន្តរជាតិ។ ភាគីទាំងពីរនឹងចាត់ទុកកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ ជាកាលានុវត្តភាព ប្រមូលផ្តុំកម្លាំង”ប្រទេសសកលខាងត្បូង”ដែលរួបរួមសាមគ្គីគ្នានិងសហប្រតិបត្តិការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរួមគ្នាគាំពារសច្ចយុត្តិធម៌អន្តរជាតិ និងរួមគ្នាជំរុញសន្តិភាពនិងវឌ្ឍនភាព សកល៕